Saturday, September 29, 2018


សេចក្តីថ្លែងអំណគុណ
       ខ្ញុំបាទ វី ស៊ីនាង ជានិសិ្សតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងធុរកិច្ច ជំនាន់ទី ១០ ជំនាញគ្រប់គ្រងទូទៅ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ។ 
          សូមសម្ដែងការដឹងគុណ និងគុណូបការៈ ដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះ៖
          -ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ទឹកដីនិងជាម្លប់ដ៏ត្រជាក់។ &នាយយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំនិងអភិវឌ្ឍន៍ជាតិ។
          -ព្រះពុទ្ធសាសនា ព្រះសង្ឃ វត្តអារាម លោកយាយលោកតាដូនជី តាជី ដែលជាទីកន្លែថ្នាលបណ្តុះចិត្តគំនិតកាយវាចា និងជាជំរកដសែនត្រជាក់កន្លងមក។
          -មាតាបិតា និងអាណាព្យាបាល ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅរហួតមដល់ពេលសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
          -លោកសាស្រ្តាចារ្យ នៃសាកលវិទ្យាល័បៀលប្រាយ បន្ទាយមានជ័យ តាំងពីសិក្សានៅបរិញ្ញាបត្រ រហូតមកដល់បរិញ្ញាបត្រជាន់ខ្ពស់ ដែលជាឳពុកម្តាយទីពីរ ជាពិសេសលោកសាស្រ្តាចារ្យ អ៊ុយ សុវីរៈ ដែលជាសាស្រា្តដឹកនាំកិច្ចការស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត។
          -មិត្តរួមថ្នាក់ រួមជំនាន់ទាំងអស់ ដែលមានទឹកចិត្តល្អរួមសហការណ៍លើការសិក្សានិងការស្រាវជាវការងារក្រុម រួមទាំងការផ្ដល់គំនិតយោបល់ចំណេះដឹងនានា ព្រមទាំងផ្តល់បរិយាកាសរីករាយល្អៗក្នុងកម្លង់ពេលសិក្សាជាទីមនោរម្យ។
          -លោកនាយយកសាខា ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ABA ខេត្តបន្ទាយមានជ័យ ដែលជូយសម្រួលផ្តល់ជូនឯកសារពាក់ព័ន្ធនានាក្នុងកិច្ចការស្រាវជ្រាវ។
          ខ្ញុំបាទសូមថ្លែអំណគុណ និងអរគុណយ៉ាងក្រៃលែង និងសូមជូពរទាំងឡាយ៤ប្រកាៈ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងសុខភាពល្អគ្រប់ទិវារាត្រី!!! សូមអរគុណ...។

0 comments :

Post a Comment