Saturday, April 26, 2014

ខេត្តបន្ទាយមានជ័យះ បុរសវ័យ៤៤ឆ្នាំម្នាក់ត្រូវ ពស់ចឹក បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅ មន្ទីរពេទ្យ កាលពីថ្ងៃទី26 ខែមេសា ឆ្នាំ2014 ខណះក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ ។

លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី27 ខែមេសា ឆ្នាំ2014នេះថា ជនរងគ្រោះមានឈ្មោះ ផន ពិសេស ភេទប្រុស អាយុ44ឆ្នាំ រស់នៅ ឃុំគោករមៀត ស្រុកថ្មពួក។
លោកស្នងកការរងរូបនេះបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅមើលស្រែ នៅចុងភូមិ ដែលមានចម្ងាយ12គីឡូម៉ែត្រពីផ្ទះអ្នកស្រុក កាលពីល្ងាចថ្ងៃទី25 ខែមេសា ឆ្នាំ2014 ក៏ត្រូវពស់ចឹកខណះដើរតាមភ្លឺស្រែ។

ភ្លាមៗនោះត្រូវ បានសាច់ញាតិ និងក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅផ្ទះ គ្រូខ្មែរ តែដោយមិនឃើញធូរស្រាល នៅថ្ងៃទី26 ខែមេសា បានបញ្ជូនទៅព្យាបាលបន្តនៅ ប្រទេសថៃ ក៏បណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង៕


0 comments :

Post a Comment