ភ្នំពេញ៖ រូបភាពកំឡោះក្រមុំមួយគូរ រៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី០៤
ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ
ត្រូវបានគេដាក់បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
ហើយរូបភាពគូរស្វាមីភរិយាថ្មី ជិះគោយន្តទៅកំសាន្ត និងទៅផ្តិតរូបអនុស្សារីយ៍
ចំនួន០៣សន្លឹក ទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង
ពីក្រុមអ្នកលេងហ្វេសប៊ុក។
រូបភាពអាពាហ៍ពិពាហ៍នេះ ត្រូវបានគេបង្ហោះតគ្នាក្នុងពិភពអ៊ិនធើណេត ។
រូបភាពនេះ គេមិនដឹងថា ថតនៅខេត្តណាទេ គ្រាន់តែដឹងថា ជារូបថតកូនខ្មែរ
ដែលថតនៅទីជនបទ ក្នុងស្រុកមួយ នៅតាមទីរួមខេត្ត នៃប្រទេសកម្ពុជា។
ស្ថិតក្នុងទឹកមុខ ពោពេញទៅដោយស្នាមញញឹម របស់គូរស្វាមីមួយគូរនេះ
ដែលស្ថិតនៅលើគោយន្តកន្ត្រៃ តុបតែងលម្អដោយផ្កាយ៉ាងស្រស់បំព្រង
និងអ្នកកំដរប្រុស ស្រី ស្អាតៗ
ធ្វើឲ្យស្រទាប់យុវវ័យក្នុងព្រះរាជាណាចក្រកម្ពុជា
ពិសេសអ្នកដែលនិយមលេងហ្វេសប៊ុក
ក៏ប្រាថ្នាចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់អស់មួយជិវិត
បើទោះបីជាស្ថិតក្នុងជីវភាពសាមញ្ញ័ គ្មានទ្រព្យសម្បត្តិហូរហ៊ាក៏ដោយ
ឲ្យតែមានសុភមង្គល៕
ដោយ ប៊ុន សំណាង កញ្ញាស្រីនិច្ច និង ចរិយា
12:36 AM
Unknown
Posted in
0 comments :
Post a Comment