Sunday, May 4, 2014


ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ខណះដែលនាងកំពុងធ្វើសកម្មភាព លក់ដូរគ្រឿងញៀនឲ្យម៉ូយ កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ថា ជនសង្ស័យឈ្មោះ ទុយ វត្តី​ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើ។
លោកបានបន្តថា មុនចាប់ខ្លួននាងបានធ្វើសកម្មភាពលក់ដូរគ្រឿងញៀន នៅក្នុងភូមិសាស្រ្តខាងលើ ក្រោយពីទទួលបាន ដំណឹងនេះ កម្លាំនគរបាលស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្ក្រាប និងចាប់បានជនសង្ស័យ ទុយ វត្តី និងដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា ចំនួន១៩៨គ្រាប់ដើម្បី សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

0 comments :

Post a Comment